សូមស្វាគមន៍ គេហទំព័រ ធីវី អនឡាញ / មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ / ទីស្នាក់ការកណ្តាល៖ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / ទំនាក់ទំនង / Tele: 077 414 199.......
សូមស្វាគមន៍ គេហទំព័រ ប្រឹកឃីងធីវីអនឡាញ / មានទទួលសេរវា ផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ:លោក​ លោក ប៊ុត ពុទ្ធី ទីស្នាក់ការស្ថិតផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាដៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ / ទំនាក់ទំនង ទូរសព្ទ៖ 0883070002

Monday, October 9, 2023

ថតនៅផ្សាROMENSON in Tailang

KKKចំនួនអ្នកទស្សនា: Views

 


















Thursday, September 7, 2023

នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាពិចារណា​បង្កើន​កូតាពលករកម្ពុជា

KKKចំនួនអ្នកទស្សនា: Views

 នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាពិចារណា​បង្កើន​កូតាពលករកម្ពុជា

(ភ្នំពេញ)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក យូន ស៊ក យ៉ល (Yoon Sok Yeol) បានសន្យាពិចារណា​បង្កើនកូតា ពោលគឺបង្កើនចំនួនពលករខ្មែរចូលទៅធ្វើការនៅប្រទេស​កូរ៉េ​ឱ្យ​បាន​​កាន់​តែ​ច្រើន​ថែមទៀត។

ការសន្យារបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ​សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០២៣។

ទន្ទឹមនឹងការសន្យាបង្កើនកូតាពលករខ្មែរចូលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងហើយនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានសន្យាបន្តលើកទឹកចិត្តក្រុមហ៊ុនកូរ៉េ ឱ្យមកវិនិយោគ​នៅ​កម្ពុជា ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបាន​យក​ចិត្តទុកដាក់ ចំពោះពលករកម្ពុជា កំពុងស្នាក់នៅ និងធ្វើការងារនៅកូរ៉េ។

សូមបញ្ជាក់ថា គោលនយោបាយស្វះស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋ គឺជានយោបាយ​អាទិភាព​​មួយ។ សម្រាប់ការងារទៀតសោតមិនថានៅក្នុងប្រទេស ឬក្រៅប្រទេសនោះទេ ឱ្យតែ​អាចផ្តល់ប្រាក់ឈ្នួលល្អប្រសើរ ផ្តល់ចំណូលទ្រទ្រង់ជីវភាពជូនប្រជាពលរដ្ឋ គឺរាជ​រដ្ឋាភិបាល​តែង​ស្វះស្វែងរកជូនប្រជាពលរដ្ឋធ្វើ។

សម្រាប់ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសផ្តល់លក្ខខណ្ឌការងារល្អប្រសើរ ហើយផ្តល់នូវ​ប្រាក់​ឈ្នួលខ្ពស់ បានរួមចំណែកធ្វើឱ្យជីវភាពពលករកម្ពុជាបានល្អប្រសើរ។ សម្រាប់ប្រទេសកូរ៉េខាង​ត្បូង មិនត្រឹមតែកម្ពុជានោះទេ ដែលបានបញ្ជូនពលរដ្ឋទៅធ្វើការនៅទីនោះ មានប្រទេសក្នុង​តំបន់អាស៊ីជាច្រើនបាននាំគ្នាសុំការអនុញ្ញាតពីកូរ៉េបញ្ជូនពលរដ្ឋទៅធ្វើការ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ បានឱ្យដឹងថា ពលករខ្មែរដែលបម្រើការងារ នៅកូរ៉េខាងត្បូង មានចំនួនប្រមាណ ៥ម៉ឺននាក់៕

លោកជំទាវ ពេជ ចន្ទមុន្នី លួចថតស្វាមីពេលកំពុងពិនិត្យការងារ តាមយន្តហោះក្នុងដំណើរឆ្ពោះទៅឥណ្ឌូនេស៊ី

KKKចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបថតមួយស្លឹកកំពុងអង្គុយឯកសារលើយន្តហោះក្នុងដំណើរ​ទៅ​កាន់ប្រទេសឥណ្ឌូនេស៊ី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូល​ពាក់​ព័ន្ធ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រូបថតនេះ ថតដោយឧត្តមភរិយា គឺលោកជំទាវ ពេជ ចន្ទមុន្នី ដែលអមដំណើរសម្តេចទៅកាន់ប្រទេសឥណ្ឌូនេស៊ីដែរនោះ។

ជាមួយការបង្ហោះរូបភាពនេះ សម្តេចធិបតី ក៏បានគូសរំលេចដែរថា ពេលធ្វើដំណើរ គឺជា​ពេល​វេលាដែលល្អបំផុត សម្រាប់ធ្វើកិច្ចការងារចាំបាច់នានា ព្រោះពេលយន្តហោះចុះដល់ដី ​ត្រូវ​វិល​កង់ពីកម្មវិធីមួយទៅកម្មវិធីមួយ។

តាមរយៈរូបភាពដែលបង្ហាញក៏បានធ្វើឱ្យមានការចាប់អារម្មណ៍ទៅលើភាពមមាញឹករបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាស្មារតីយកចិត្តទុកដាក់ចំពោះកិច្ចការបម្រើជាតិ និងប្រជាជន​ក្នុងឋានៈ​ជា​អ្នក​ទ​ទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាជាតិ និងប្រជាជន ទោះបីនៅលើយន្តហោះក៏មិនទុកពេលវេលាឱ្យរំលងទៅដោយឥតប្រយោជន៍នោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភា ឱ្យដឹកនាំរាជរដ្ឋាភិបាលក្នុងរយៈពេលប្រមាណជា ៣សប្តាហ៍ក្រោយរាជរដ្ឋាភិបាលបង្កើតជាផ្លូវ​ការ​ហើយនោះ កំពុងមានភាពមមាញឹកនឹងកិច្ចការជាច្រើនទាំងក្នុង និងក្រៅប្រទេស។ ជាពិសេសសម្រេចឱ្យបាននូវនយោបាយ និងបំណងរបស់រាជរដ្ឋាភិបាល គឹដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋស្របតាមនយោបាយអាទិភាពដែលបានដាក់ចេញ៕

អគ្គនាយកពន្ធដារ អំពាវដល់ប្រជាពលរដ្ឋបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន

KKKចំនួនអ្នកទស្សនា: Views

 

អគ្គនាយកពន្ធដារ អំពាវដល់ប្រជាពលរដ្ឋបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន

ភ្នំពេញ៖ អគ្គនាយនៃអគ្គនាយករដ្ឋាពន្ធដារ អំពាវដល់ប្រជាពលរដ្ឋដែលប្រើប្រាស់​យានយន្ត​គ្រប់ប្រភេទ អញ្ជើញទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឲ្យបានរួសរាន់ ដោយសូមកុំចាំដល់ចុងខែ​ដែលត្រូវបិទបញ្ចប់ ​ដែលនាំឲ្យខកខាន ឬការខកស្ទុះដោយប្រការណាមួយមិនបានបង់ពន្ធ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងទទួលបន្ទុកជាអគ្គនាយកនៃអគ្គ​នាយកដ្ឋាន​ពន្ធដារ ​លើកឡើងក្នុងក្នុងវេទិកាស្តីពីពន្ធដារ (Tax Forum 2023) រៀបចំដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី ៦ខែកញ្ញាឆ្នាំ ២០២៣ នេះថា អគ្គនាយកដ្ឋានពន្ធដារ ​បានបង្កើត App មួយដែលមានឈ្មោះថា កម្មវិធីគណនាពន្ធ​មធ្យោបាយ សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ នឹងមានសេវា​ដឹកជញ្ជូនតាលកបត្រទៅដល់គេហដ្ឋានរបស់អស់លោកអ្នកផងដែរ។ App នេះ គឺបានផ្តល់នូវ​ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមិន​ចំណាយពេលវេលាធ្វើដំណើរទៅទិញតាលកបត្រនោះឡើយ​។

ឯកឧត្តម ​បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ទើប​អនុវត្តបានជិត ៥០ ភាគរយប៉ុណ្ណោះ​ ដោយនៅមានចំនួនច្រើនទៀត។ បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់​យានយន្ត សូមបញ្ជើញមកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន​ឲ្យបានរួសរាន់ឲ្យបានមុនកាលកំណត់ ​នៅតាមសាខាពន្ធដារ ឬនៅតាមធនាគារជាដៃគូរក្តី ដែលការបង់ពន្ធនឹងត្រូវបញ្ចប់នៅចុងខែ វិច្ឆិការ ខាងមុខ។

សូមបញ្ជាក់ថា ជុំវិញការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ​នៅក្នុងឆ្នាំ ២០២២ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ​អនុវត្តការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្ត​គ្រប់ប្រភេទ បានចំនួនជាង ៨៨ ម៉ឺនគ្រឿង​ សរុបជាថវិការមានចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ​១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ៕ អត្ថបទ៖ សុន រ៉ាឌី

សភាពាណិជ្ជកម្មម៉ាឡេស៊ី ប្តេជ្ញាបន្តសហការជាមួយពន្ធដារកម្ពុជា ក្នុងការពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីការប្រកួតប្រជែងស្មើភាព

KKKចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ ឧកញ៉ា TAN KHEE MENG ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ី បានថ្លែងនូវការប្តេជ្ញាចិត្តបន្តសហការ គ្រប់ជ្រុងជ្រោយជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការពង្រឹងអនុលោមភាពសារពើពន្ធ តាមរយៈការផ្សព្វផ្សាយ ចែករំលែក និងអប់រំអំពីពន្ធដារជូនដល់សមាជិក សមាជិកា ដើម្បីជំរុញនិងបង្កើតនូវបរិយាកាសល្អប្រសើរ និងការប្រកួតប្រជែង ស្មើភាពមួយ។

ការសន្យានេះធ្វើឡើងក្នុងឱកាសឧកញ៉ា ចូលរួមជំនួបជាមួយវិស័យឯកជនធុរជន ពាណិជ្ជករ ក្នុងវេទិកាស្តីពីពន្ធដារ ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ សហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។

ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៉ីរូបនេះ បានថ្លែងអំណរគុណចំពោះលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ ដែលតែងតែ ផ្តល់ការយកចិត្តទុកដាក់ ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អដល់វិស័យឯកជនតាមរយៈការចូលរួមក្នុងវេទិកាពន្ធដារ ដែលរៀបចំដោយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) សំដៅពង្រឹងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌ ក្នុងចំណោមសហគ្រាសទាំងឡាយ។

ឧកញ៉ាបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានការរីកចម្រើន និងការអភិវឌ្ឍយ៉ាងធំធេងក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយ នេះ ហើយបានបង្ហាញនូវភាពជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាថ្មីដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ (Pentagonal Strategy – Phase I) នឹងនាំប្រទេសកម្ពុជាទៅកាន់អនាគតដ៏អស្ចារ្យរបស់ខ្លួន។

ជាមួយគ្នានេះ ឧកញ៉ាបានកោតសរសើរ និងគាំទ្រចំពោះការកែទម្រង់ និងការធ្វើទំនើបកម្មពន្ធដារក្នុងរយៈពេល ១១ ឆ្នាំ កន្លងមកនេះ ហើយមានជំនឿថាច្បាប់ស្តីពីសារពើពន្ធ (ថ្មី) នឹងផ្តល់នូវភាពងាយស្រួល និងភាពប្រាកដប្រជា (Certainty and Predictability) ក្នុងការឈ្វេងយល់សម្រាប់អ្នកជាប់ពន្ធអនុវត្តនិងបំពេញកាតព្វកិច្ចសារពើពន្ធឱ្យបានគ្រប់ ជ្រុងជ្រោយ ដើម្បីចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ។

លោក DATUK ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានគាំទ្រចំពោះវេទិកាពន្ធដារ ដែលជាការចូលរួមចំណែកក្នុងការ ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយជឿជាក់ថាវេទិកានេះ ពិតជាអាចបង្កើនការយល់ដឹង និងការពង្រឹងអនុលោមភាព សារពើពន្ធ ហើយការវិនិយោគកាន់តែងាយស្រួល និងមានភាពទាក់ទាញកាន់តែប្រសើរឡើងនៅកម្ពុជា។

លោកថា កម្មវិធីថ្ងៃនេះ ជាកូនសោរមួយ ដើម្បីបើកទ្វារបង្កើនទ្រព្យនៅកម្ពុជា (Today’s program as a key to opening your door to wealth making in the Kingdom)។

លោក គង់ វិបុល បានថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលបានអញ្ជើញចូលរួម និងឧកញ៉ា TAN KHEE MENG ចំពោះកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូពន្ធដារ និងវិស័យឯកជន ជាពិសេសវត្តមានរបស់តំណាងសហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារ ដែលឆ្លុះបញ្ចាំងអំពីឆន្ទៈក្នុងការពង្រឹង អនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា។

លោកគូសបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាព នយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃការរក្សាបាននូវនិរន្តរភាព និងចីរភាពកំណើនចំណូលពន្ធ ទោះបីជាក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានឆ្លងកាត់នូវក្នុងដំណាក់កាលដ៏លំបាក នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ហើយបាននិង កំពុងឆ្លងកាត់នូវហានិភ័យ ដែលបណ្តាលមកពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការបន្តធ្លាក់ចុះ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក ព្រមទាំងការអូសបន្លាយនៃវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន។

លោករដ្ឋមន្ត្រីប្រតិភូបានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១២ មក ចំណូលពន្ធដារ តែងតែសម្រេចបានលើសផែនការ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈ គោលដៅនៃការប្រមូលចំណូលកំណត់ក្នុងផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំកើនឡើង ក្នុងរង្វង់ប្រមាណ ២០% ក្នុងមួយឆ្នាំៗក្តី។

លោកបន្តថា ប្រព័ន្ធពន្ធដារកម្ពុជា គឺអនុវត្តពន្ធលើប្រាក់ចំណូលសហគ្រាស (Corporate Income Tax) ក៏ប៉ុន្តែ ពុំទាន់មាន ពន្ធលើចំណូលរូបវន្តបុគ្គល (Personal Income Tax) នៅឡើយទេ។ ការអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាពគ្នា គឺជាកត្តាចាំបាច់នៃបរិយាកាសល្អប្រសើរសម្រាប់ ការជំរុញ និងទាក់ទាញវិនិយោគនៅកម្ពុជា។

លោក គង់ វិបុល បន្តថា ច្បាប់ស្តីពីសារពើពន្ធ (ថ្មី) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលទិដ្ឋភាពសំខាន់ៗ រួមមាន៖

* ច្បាប់ថ្មីនេះនឹងឆ្លើយតបនូវកង្វល់ និងបញ្ហាប្រឈមនានា ដែលធ្លាប់បានលើកឡើងដោយវិស័យឯកជន ដោយ ធាតុចូលជាច្រើនពីវិស័យឯកជន និងក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបានយកមកពិនិត្យ ពិចារណា និងច្របាច់បញ្ចូលក្នុងច្បាប់ថ្មីនេះ

* បានចងក្រងប្រមូលផ្តុំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ស្តីពីពន្ធដារជាធរមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្តីពីសារពើពន្ធបច្ចុប្បន្ន ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកនិងអនុវត្ត

* កែសម្រួល និងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ ដោយផ្អែកលើមូលដ្ឋានមួយចំនួនជាអាទិ៍ បទពិសោធន៍ និងការលើកឡើងនានា របស់វិស័យឯកជនក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន ការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងឧត្តមានុវត្តន៍អន្តរជាតិ

* បញ្ចូលនូវគោលការណ៍ទន់ភ្លន់ ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការលើកទឹកចិត្ត ផ្នែកពន្ធដារមួយចំនួន ក្នុងករណីដែលកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬ តម្រូវការចាំបាច់បន្ទាន់នានា ក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាក្នុងការធានា នូវប្រក្រតីភាពនៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច

* បើកផ្លូវឱ្យមានការចូលរួមអនុវត្ត ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ស្របតាម ការវិវត្តនៃសង្គមសេដ្ឋកិច្ច និងបរិបទថ្មីនៃវិស័យធុរកិច្ច តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើប ក្នុងការកៀរគរ និងគ្រប់គ្រងការប្រមូលចំណូល

* គិតគូរធានាការរៀបចំច្បាប់ ឱ្យស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក៏ដូចជាការរៀបចំឱ្យ មានសង្គតិភាពទាំងខាងទម្រង់ និងទាំងខាងខ្លឹមសារជាមួយច្បាប់ពាក់ព័ន្ធនានា៕